ទូលបង្គំបានត្រៀមខ្លួនហើយ
ខណៈពេលលោកហ្គារី(Gary) កំពុងរង់ចាំតុលាការជំនុំជម្រះរឿងក្តីរបស់គាត់ នៅក្នុងបន្ទប់កាត់ក្តី គាត់បានស្តាប់ឮគេនិយាយគ្នា អំពីរឿងដ៏សោកសៅជាច្រើន របស់អ្នកដែលកំពុងតែបាត់បង់ផ្ទះសម្បែង។ ក្នុងចំណោមអ្នកទាំងនោះ មានមនុស្សជាច្រើនបានធ្វើតាមនិតិវិធី ដែលខ្លួនហាក់ដូចជាបានយល់ច្បាស់។ ប៉ុន្តែ សម្រាប់ស្ត្រីម្នាក់ ឈ្មោះលីសលី(Lesley) មើលទៅគាត់ ហាក់ដូចជាកំពុងសុញ្ញគំនិតចំពោះរឿងនេះ។ លោកហ្គារីបានដឹងថា ស្ត្រីម្នាក់នេះមិនដឹងថាត្រូវដោះស្រាយ ដោយរបៀបណាទេ ឬទៅរកជំនួយនៅកន្លែងណាទេ។
ពេលនោះ គាត់បានព្យាយាមបញ្ឈប់សម្លេងនៅក្នុងចិត្តគាត់ ដែលកំពុងជំរុញឱ្យគាត់ជួយនាង ប៉ុន្តែ គាត់មិនអាចបញ្ឈប់វាបានទេ។ គាត់បានគិតអំពីមូលហេតុជាច្រើន ដែលគាត់មិនត្រូវលូកដៃចូលក្នុងរឿងរបស់គេ។ ទីមួយ គាត់មិនមានជំនាញ នៅក្នុងការទៅសន្ទនាជាមួយអ្នកដែលខ្លួនមិនស្គាល់ទេ។ ទីពីរ គាត់ភ័យខ្លាចគេយល់ច្រឡំអំពីបំណងរបស់គាត់។ ប៉ុន្តែ ក្រោយមក គាត់យល់ថា ការជម្រុញចិត្តនោះ គឺមកពីព្រះអម្ចាស់ទេ ហើយគាត់មិនចង់ប្រថុយនឹងការមិនស្តាប់បង្គាប់ឡើយ។
ពេលលោកហ្គារីបានឃើញអ្នកស្រីលីសលី កំពុងដើរចេញពីបន្ទប់កាត់ក្តី គាត់ក៏បាននិយាយទៅកាន់នាងថា “អ្នកស្រី ខ្ញុំបានឮទីបន្ទាល់របស់អ្នកស្រី នៅក្នុងបន្ទប់កាត់ក្តី ហើយខ្ញុំជឿថាព្រះអម្ចាស់ចង់ឱ្យខ្ញុំជួយអ្នកស្រី”។
ដំបូងឡើយ អ្នកស្រីលីសលីមានចិត្តសង្ស័យ ចំពោះលោកហ្គារី ប៉ុន្តែ គាត់ក៏បានផ្តល់ការធានាអំពីភាពស្មោះត្រង់របស់គាត់។ គាត់ក៏បានទូរស័ព្ទទៅមនុស្សមួយចំនួន ក្នុងពួកជំនុំប្រចាំតំបន់ ដើម្បីឱ្យនាងភ្ជាប់ទំនាក់ទំនងជាមួយអ្នកដែលអាចផ្តល់ជំនួយ តាមសេចក្តីត្រូវការរបស់នាងបាន ដើម្បីកុំឲ្យនាងបាត់បង់ផ្ទះសម្បែង។
ព្រះអម្ចាស់ត្រាសហៅយើង ឱ្យមានតួនាទីដ៏សកម្ម(១យ៉ូហាន ៣:១៨)។ ពេលយើងដឹងថា ទ្រង់កំពុងបណ្តាលចិត្តយើងឱ្យជួយនរណាម្នាក់ នោះយើងគួរតែនិយាយប្រាប់អ្នកនោះថា “ខ្ញុំជឿថា…
អ្វីៗគ្រប់យ៉ាងមានភាពស្រស់ស្អាត
ខ្ញុំបានមើលរូបថតមួយសន្លឹកយ៉ាងជក់ចិត្ត ដោយសារក្នុងរូបថតនោះ ខ្ញុំបានឃើញសម្រស់នៃស្មាមប៉ាក់ពណ៌ខ្មៅ ដែលបានរចនា នៅលើផ្ទៃពណ៌ស្វាយ និងផ្ទៃពណ៌ទឹកក្រូចដ៏ស្រទន់។ ការរចនាដ៏លម្អិតនោះ នៅលើផ្ទៃដ៏ផុយស្រួយយ៉ាងដូចនេះ បាននាំឲ្យខ្ញុំសន្និដ្ឋានថា វាជាស្នាដៃរបស់វិចិត្រករដ៏ចំណានម្នាក់។ ទោះយ៉ាងណាក៏ដោយ ពេលដែលខ្ញុំ ពិនិត្យមើលរូបថតនោះកាន់តែជិត ខ្ញុំក៏បានឃើញវិចិត្រកររូបនោះ កំពុងកោតសរសើរស្នាដៃរបស់ខ្លួន ពីជ្រុងម្ខាងរបស់រូបថត។ តាមពិត “វិចិត្រករនោះ” គឺជាសត្វដង្កូវមួយក្បាល ហើយស្នាដៃសិល្បៈរបស់វា គឺជាស្លឹកឈើមួយសន្លឹក ដែលវាបានស៊ីអស់មួយផ្នែក។
រូបភាពនេះមានភាពស្រស់ស្អាត មិនមែនដោយសារការស៊ីបំផ្លាញស្លឹកនោះឡើយ តែដោយសារពន្លឺដែលចាំងតាមប្រហោងស្លឹកទៅវិញទេ។ ពេលខ្ញុំគយគន់រូបថតនោះ ខ្ញុំក៏បានចាប់ផ្តើមគិតដល់ជីវិតទាំងឡាយ ដែលត្រូវ “ដង្កូវ” នៃអំពើបាបស៊ីបំផ្លាញ ដែលនាំឲ្យទទួលផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ អំពើបាបបានស៊ីបំផ្លាញជីវិតយើងបន្តិចម្តងៗ ពេលដែលយើងទទួលរងផលវិបាក ពីការសម្រេចចិត្តខុស និងការប្រព្រឹត្តផ្សេងៗ។ យើងម្នាក់ៗសុទ្ធតែជាជនរងគ្រោះរបស់អំពើបាប។
ប៉ុន្តែ រូបថតនោះក៏បានធ្វើឲ្យខ្ញុំនឹកចាំ អំពីសេចក្តីសង្ឃឹម ដែលយើងមានក្នុងព្រះ។ ព្រះអម្ចាស់បានមានបន្ទូលទៅកាន់រាស្រ្តអ៊ីស្រាអែល តាមរយៈហោរាយ៉ូអែលថា “អញនឹងសងបំពេញឆ្នាំទាំងប៉ុន្មាន ដែលត្រូវស៊ីបង្ខូចដោយកណ្តូប”(យ៉ូអែល ២:២៥)។ ហើយតាមរយៈហោរាអេសាយ យើងអាចដឹងថា ព្រះអម្ចាស់បានតាំងគាត់ឲ្យ “កម្សាន្តចិត្តពួកអ្នកដែលសោយសោកនៅក្រុងស៊ីយ៉ូន ដើម្បីឲ្យបានភួងលំអជំនួសផែះ”(អេសាយ ៦១:៣)។
សាតាំងធ្វើអ្វីគ្រប់យ៉ាង ដែលវាអាចធ្វើបាន ដើម្បីធ្វើឲ្យយើងមានសណ្ឋានអាក្រក់ ប៉ុន្តែ ព្រះដ៏ជាពន្លឺនៃលោកិយ ទ្រង់អាចធ្វើឲ្យយើងមានភាពស្រស់ស្អាត ទោះជាសាតាំងព្យាយាមយ៉ាងណាក៏ដោយ។ _Julie Ackerman…
ឈប់ ដើម្បីមើលឲ្យច្បាស់
ពេលចក្ខុពេទ្យប្រាប់ខ្ញុំថា “សូមនៅឲ្យស្ងៀម” ខ្ញុំក៏នៅស្ងៀម។ ខ្ញុំមិនប្រកែក ហើយក៏មិនប្រឆាំងនឹងគាត់ដែរ។ ពេលគាត់ដើរចេញពីគ្រែព្យាបាល ខ្ញុំក៏មិនរវល់ធ្វើនេះធ្វើនោះដែរ។ ហេតុអ្វីខ្ញុំស្តាប់គាត់? ពីព្រោះគាត់ជាគ្រូពេទ្យវះកាត់ភ្នែកដ៏ល្បីល្បាញ ដែលកំពុងព្យាយាមព្យាបាលភ្នែកខ្ញុំ ហើយគាត់ត្រូវការការសហការរបស់ខ្ញុំ។ ដូចនេះ បើខ្ញុំមិនស្តាប់តាមការណែនាំរបស់គាត់ទេ នោះខ្ញុំជាមនុស្សល្ងីល្ងើហើយ។
ដូច្នេះ ចុះហេតុអ្វីបានជាខ្ញុំមិនមានការសហការដូចនេះ ពេលខ្ញុំត្រូវសម្រាកនៅស្ងៀមខាងវិញ្ញាណ? ព្រះរាប់ការសម្រាក ជាកិច្ចការដ៏សំខាន់ បានជាទ្រង់ប្រទានឲ្យយើងមានការសម្រាកនៅក្នុងចង្វាក់នៃជីវិត។ បើគ្មានការសម្រាកទេ យើងមិនអាចមើលឃើញច្បាស់ឡើយ ពោលគឺយើងនឹងចាប់ផ្តើមរាប់ខ្លួនឯងជាសំខាន់ ហួសពីការពិត។
បន្ទាប់ពីលោកអេលីយ៉ាបានប្រឈមមុខយ៉ាងតានតឹង ដាក់ស្តេចអ័ហាប់ និងនាងយេសេ បិលរួចមក លោកក៏ធ្លាក់ខ្លួនអស់កម្លាំងល្វើយ។ ព្រះអម្ចាស់ក៏បានចាត់ទេវតាមួយអង្គ ឲ្យទៅមើលថែរគាត់។ ក្នុងអំឡុងពេលគាត់មានភាពនឹងស្ងៀម “ព្រះអម្ចាស់ក៏បានមានព្រះបន្ទូលមកកាន់គាត់”(១ពង្សាវតារក្សត្យ ១៩:៩)។ លោកអេលីយ៉ាបានស្មានថា ខ្លួនកំពុងធ្វើការបម្រើព្រះតែម្នាក់ឯងទេ។ គាត់មានភាពឧស្សាហ៍ក្នុងការងារបម្រើព្រះយ៉ាងខ្លាំង បានជាគាត់មិនបានដឹងថា មានសាសន៍អ៊ីស្រាអែល៧០០០នាក់ទៀត ដែលពុំបានគោរពថ្វាយបង្គំព្រះបាល(ខ.១៨)។
ក្នុងចំណោមយើង ប្រហែលជាមានអ្នកខ្លះកំពុងតែខ្លាចមានរឿងអ្វីមួយកើតឡើង បើសិនជាយើងសម្រាកនៅស្ងៀម ហើយមិនធ្វើកិច្ចការអ្វីនោះ។ ប៉ុន្តែ ពេលយើងបដិសេធមិនព្រមសម្រាក មានរឿងអាក្រក់ជាងនោះទៀត ដែលនឹងកើតឡើងចំពោះយើង។ បើគ្មានការសម្រាកទេ យើងមិនអាចមានសុខភាពល្អ ខាងវិញ្ញាណ ឬខាងរូបកាយបានឡើយ។ ព្រះទ្រង់ប្រោសយើងឲ្យជា កាលណាយើងសម្រាក។
ខ្ញុំចាំបាច់ត្រូវសម្រាកនៅឲ្យស្ងៀម ដើម្បីឲ្យគ្រូពេទ្យអាចព្យាបាលភ្នែកខ្ញុំឲ្យជា យ៉ាងណា មិញ យើងម្នាក់ៗក៏ត្រូវការការសម្រាកនៅស្ងៀមខាងវិញ្ញាណផងដែរ ដើម្បីឲ្យព្រះជួយធ្វើឲ្យភ្នែកខាងវិញ្ញាណយើងមើលឃើញច្បាស់។_Julie…
ទស្សនៈថ្មី អំពីការផ្លាស់ប្តូរ
ខ្ញុំធ្លាប់ឮគេនិយាយថា មនុស្សយើងស្អប់ការផ្លាស់ប្តូរ ប៉ុន្តែ ជាទូទៅ យើងមិនចង់មានការផ្លាស់ប្តូរ ពេលដែលយើងយល់ថា ការផ្លាស់ប្តូរនោះធ្វើឲ្យស្ថានភាពរបស់យើងកាន់តែអាក្រក់ ជាជាងធ្វើឲ្យល្អឡើង។ យើងមានចិត្តអន្ទះសាចង់ផ្លាស់ប្តូរការងារ ពេលការផ្លាស់ប្តូរនោះ នាំឲ្យបានប្រាក់ខែ និងឥទ្ធិពលច្រើនជាងមុន។ យើងរីករាយនៅក្នុងការរើទៅនៅផ្ទះដែលធំជាងមុន និងមានទីតាំងល្អជាមុន។ ដូចនេះ យើងមិនបានស្អប់ការផ្លាស់ប្តូរជាទូទៅទេ ពោលគឺយើងស្អប់តែការផ្លាស់ប្តូរ ដែលបណ្តាលឲ្យមានការខាតបង់ ដែលជួនកាល ជាការខាងបង់ខាងសាច់ឈាម ខាងផ្លូវអារម្មណ៍ ឬខាងផ្លូវចិត្ត។
ការផ្លាស់ប្តូរ គឺជាអ្វីដែលយើងមិនអាចជៀសរួច ហើយក៏ជាការចាំបាច់ផងដែរ។ បើអ្វីៗគ្រប់យ៉ាង នៅតែដដែលៗជានិច្ច នោះគ្មាននរណាម្នាក់មានការលូតលាស់ឡើយ។ ប៉ុន្តែ យើងមានអ្នកគង្វាលម្នាក់ ដែលដឹកនាំយើង ឲ្យឆ្លងកាត់ការផ្លាស់ប្តូរ និងនាំយើងទៅកាន់កន្លែងដែលប្រសើរជាងមុន។ ទំរាំតែទៅដល់កន្លែងនោះ យើងអាចជួបការលំបាកជាច្រើន គឺមិនខុសពីការដែលរាស្រ្តអ៊ីស្រាអែល ធ្វើដំណើរចូលទឹកដីសន្យាឡើយ។ ពួកគេរអ៊ូរទាំ ពេលពួកគេជួបស្ថានភាពដែលលំបាកជាងមុន(និក្ខមនំ ១៥:២៤ ជនគណនា ១៤:២)។ ទោះជាយ៉ាងណាក៏ដោយ យើងត្រូវយកគំរូតាមព្រះយេស៊ូវ។ បន្ទាប់ពីទ្រង់ក្លាយជាអ្នកដឹកនាំដែលមានមនុស្សជាច្រើនដើរតាម មិនទាន់បានមួយសប្តាហ៍ផង ទ្រង់ក៏ប្រែក្លាយជាអ្នកដែលត្រូវមនុស្សគ្រប់គ្នាបោះបង់ចោល។ អ្នកគង្វាលដ៏ល្អបានក្លាយជាកូនចៀមដែលត្រូវថ្វាយជាយញ្ញបូជានៅថ្ងៃបុណ្យរំលង នៅចន្លោះពេលថ្ងៃសុក្រនៃស្លឹកចាក និងថ្ងៃអាទិត្យដ៏ល្អ។ ដោយសារព្រះគ្រីស្ទព្រមទទួលការឈឺចាប់ ព្រះក៏បានលើកតម្កើងទ្រង់ឲ្យបានគង់នៅកន្លែងខ្ពស់បំផុត(យ៉ូហាន ១០:១ ភីលីព ២:៨-៩)។
ការផ្លាស់ប្តូរទាំងអស់ មិនមែនសុទ្ធតែនាំឲ្យយើងសប្បាយរីករាយឡើយ ប៉ុន្តែ បើសិនជាមាននរណាម្នាក់ដែលស្រឡាញ់យើង ព្រមដឹកនាំយើង…
ពេលដ៏ល្អ
មានរូបភាពមួយត្រូវបានថតទុក ហើយមានពេលវេលាដ៏ល្អមួយ ត្រូវបាកថតទុក នៅក្នុងពេលដ៏អស់កល្បជានិច្ច។ ពន្លឺថ្ងៃរៀបលិចនៅរដូវក្តៅ បានចែងចាំងទឹករលក ធ្វើឲ្យទឹកនោះមានលក្ខណៈដូចទឹកមាស ដែលកំពុងរសាត់បោកច្រាំង។ បើសិនជាមិត្តភ័ក្ររបស់ខ្ញុំ មិនបានយកកាំមីរ៉ារបស់គាត់ទៅជាមួយ នៅពេលនោះទេ ទឹករលកនោះមុខជារសាត់បោកច្រាំង ដោយគ្មាននរណាថតរូបវាទុកឡើយ គឺមិនខុសពីទឹករលកជាច្រើនទៀត ដែលបក់មក ហើយក៏បាត់ទៅវិញ ដោយមានតែព្រះប៉ុណ្ណោះ ដែលបានទតឃើញ។
តើមាននរណាអាចដឹងថា មានទឹករលកប៉ុន្មាន ដែលបានរសាត់បោកច្រាំង នៅបឹងមីឈីហ្គិន? ប៉ុន្តែ ទឹករលក នីមួយៗសុទ្ធតែមានភាពពិសេស។ ព្រះទ្រង់បានប្រទានពរឲ្យ វត្ថុក្នុងលោកិយមានសោភ័នភាពស្រស់បំព្រង គឺដូចដែលយើងឃើញមាននៅក្នុងទឹករលកនីមួយៗ។ ទ្រង់បានប្រើទឹក និងខ្យល់ ដើម្បីបង្កើតជាស្នាដៃសិល្បៈដ៏អស្ចារ្យ។ ទ្រង់មានអំណរ ចំពោះផ្ទាំងទស្សនីយភាព នៅលើផ្ទៃមេឃ និងនៅលើដី និងនៅក្នុងសមុទ្រ។ ប៉ុន្តែ យើងនៅតែមិនអាចមើលឃើញ ភាគច្រើននៃសម្រស់របស់ផែនដីនេះ ពោលគឺមានតែព្រះទេ ដែលបានទតឃើញ។
មនុស្សគឺជារូបភាពលម្អមួយទៀត ដែលព្រះបានប្រើដើម្បីបង្ហាញសិរីល្អរបស់ទ្រង់។ ដីគឺជាវត្ថុដ៏សាមញ្ញ ដែលព្រះបានប្រើ ដើម្បីបង្កើតយើងមកជាមនុស្ស(លោកុប្បត្តិ ២:៧)។ ប៉ុន្តែ ទ្រង់បានបន្ថែមគ្រឿងផ្សំដ៏អស្ចារ្យមួយ គឺខ្យល់ដង្ហើមរបស់ទ្រង់(ខ.៧)។ ជីវិតរបស់យើងមានរយៈពេលខ្លី ហើយមានមនុស្សតិចណាស់ដែលបានឃើញ គឺមិនខុសពីទឹករលក នៅក្នុងសមុទ្រ និងផ្កានៅទីវាលឡើយ(អេសាយ ៤០:៦)។ តែពេលវេលានៃជីវិតយើងម្នាក់ៗ គឺជា “ពេល” ដ៏ស្រស់បំព្រង…
សោភ័នភាពក្នុងពួកជំនុំ
ពេលខ្ញុំ និងស្វាមីរបស់ខ្ញុំ គឺជេយ(Jay)បានសម្រេចចិត្តសង់ផ្ទះថ្មីមួយខ្នង យើងមិនបានជ្រើសរើសមិត្តភ័ក្រ ឬសមាជិកគ្រួសារ ដែលចូលចិត្តធ្វើការផ្នែកសំណង់ទេ ផ្ទុយទៅវិញ យើងបានជួលជាងសំណង់ដ៏មានជំនាញម្នាក់ ដើម្បីសាងសង់ផ្ទះ ដែលអាចដំណើរការបាន និងមានភាពស្រស់ស្អាត។
ទោះជាយ៉ាងណាក៏ដោយ សោភ័នភាពនៃអគារព្រះវិហារ មិនតែងតែត្រូវបានគេចាត់ទុកជាអទិភាពជានិច្ច ឡើយ។ អ្នកខ្លះយល់ថា សោភ័នភាពនៃអាគារព្រះវិហារ គឺគ្មានភាពចាំបាច់ទេ ហេតុនេះហើយបានជា ការតុបតែង ឬលម្អអាគារព្រះវិហារ ត្រូវបានគេចាត់ទុកថា ជាការខ្ជះខ្ជាយប្រាក់កាស។ ប៉ុន្តែ ព្រះមិនបានមានព្រះហឫទ័យដូចនោះឡើយ ពេលទ្រង់បង្កើតកន្លែងថ្វាយបង្គំ សម្រាប់សាសន៍ អ៊ីស្រាអែល នៅសម័យបុរាណ។
ទ្រង់មិនមែនចេះតែជ្រើសរើសមនុស្ស ឲ្យសាងសង់រោងដ៏សាមញ្ញឡើយ។ តែទ្រង់បានចាត់តាំងពួកជាងដ៏ចំណាន គឺលោកបេតសាលាល និងលោកអូហូលីអាប់(និក្ខមនំ ៣៦:១) ឲ្យធ្វើការលម្អរោងឧបោសថ ដោយយកក្រណាត់ដ៏មានតម្លៃមកធ្វើវាំងនន និងយកមាសសុទ្ធឆ្លាក់ធ្វើជាគ្រឿងលម្អ ដែលមានក្បូរក្បាច់រចនាយ៉ាងលម្អិត និងល្អប្រណិត(៣៧:១៧-២០)។
ខ្ញុំយល់ថា នៅសម័យនោះ សោភ័នភាពមានសារៈសំខាន់ ព្រោះវាបានក្រើនរំឭកបណ្តាជនថា ព្រះទ្រង់សក្តិសមនឹងឲ្យពួកគេថ្វាយបង្គំ ។ ក្នុងអំឡុងសម័យវិលវល់ នៅវាលរហោស្ថាន ដ៏ក្តៅហួតហែង និងមានដីហុយទ្រលោម ពួកគេត្រូវការការក្រើនរំឭកអំពីអំណាចចេស្តាព្រះ។
សោភ័នភាពខាងវិញ្ញាណដែលរាស្រ្តរបស់ព្រះមាន នៅក្នុងការថ្វាយបង្គំសព្វថ្ងៃនេះ អាចមានបុព្វហេតុ ដូចនៅសម័យនោះដែរ។ យើងប្រើអំណោយទានរបស់យើង ឲ្យបានប្រសើរបំផុត ថ្វាយដល់ព្រះ ព្រោះទ្រង់សក្តិសមនឹងទទួលពីយើង។ សោភ័នភាពខាងវិញ្ញាណក៏បានជួយឲ្យយើង…
ការនិយាយបំភ្លើសអំពីព្រះ
វិចិត្រករដែលជំនាញខាងគូរូបត្លុក បានដំឡើងជើងទ្រសម្រាប់គូរូប នៅទីសាធារណៈ ហើយគូររូបភាពរបស់អ្នក ដែលព្រមបង់ថ្លៃដ៏តិចតួច សម្រាប់ឲ្យគាត់គូរូបរបស់ពួកគេ ក្នុងផ្ទាំងគំនូរដែលមានលក្ខណៈត្លុកនោះ។ គំនូររបស់ពួកគេបានធ្វើឲ្យយើងសើចសប្បាយ ព្រោះពួកគេគូរបន្ថែមពីលើផ្នែកណាមួយ ឬផ្នែកជាច្រើន នៃរូបពិតរបស់យើង តាមរបៀបម្យ៉ាង ដែលធ្វើឲ្យយើងនៅតែអាចមើលដឹងថា នោះជារូបភាពយើង ដែលមានលក្ខណៈគួរឲ្យចង់សើច។
យ៉ាងណាមិញ គេមិនត្រូវគូរូបបន្ថែមពីលើរូបភាពរបស់ព្រះ ដើម្បីកម្សាន្តសប្បាយឡើយ។ ការនិយាយបំផ្លើស អំពីលក្ខណៈសម្បត្តិណាមួយរបស់ទ្រង់ នាំឲ្យអ្នកដទៃយល់ច្រឡំអំពីទ្រង់ ហើយគេងាយនឹងបដិសេធការបំភ្លើសនោះ។ ការនិយាយបំផ្លើសអំពីព្រះ គឺមិនអាចយកជាការបានទេ គឺមិនខុសពីការគូររូបត្លុកឡើយ។ អ្នកណាដែលយល់ថា ព្រះគ្រាន់តែជាចៅក្រម ដែលកំពុងមានសេចក្តីក្រោធ និងការបង្គាប់បញ្ជា អ្នកនោះងាយនឹងត្រូវបានគេនាំឲ្យឈប់គិតដូចនោះ ដោយនិយាយសង្កត់ធ្ងន់អំពីសេចក្តីមេត្តាកុរណារបស់ទ្រង់វិញ។ អ្នកដែលយល់ថា ព្រះជាជីតាម្នាក់ ដែលមានចិត្តសប្បុរស នឹងលែងយល់ដូចនោះ ពេលខ្លួនជួបរឿងអយុត្តិ ធម៌។ អ្នកណាដែលយល់ថា ព្រះគឺជាគំនិតដ៏ឆ្លាតវ័យ ជាជាងយល់ថា ទ្រង់ជាព្រះដ៏រស់ ដែលមានសេចក្តីស្រឡាញ់ អ្នកនោះនឹងយល់ថា មានទស្សនៈផ្សេងទៀតដែលល្អជាងទ្រង់ នៅពេលណាមួយជាមិនខាន។ អ្នកណាដែលយល់ថាព្រះជាមិត្តល្អបំផុត ជាញឹកញាប់ អ្នកនោះនឹងងាកចេញពីទ្រង់ ពេលដែលខ្លួនរកបានមិត្តភ័ក្រជាមនុស្ស ដែលខ្លួនយល់ថា គួរឲ្យចូលចិត្តជាង។
ព្រះទ្រង់បានប្រកាសថា ទ្រង់មានព្រះទ័យមេត្តាករុណា និងប្រកបដោយព្រះគុណ តែទ្រង់ក៏មានយុត្តិធម៌ ក្នុងការជំនុំជម្រះមនុស្សដែលប្រព្រឹត្តខុសផងដែរ(និក្ខមនំ ៣៤:៦-៧)។ ពេលដែលយើងប្រើសេចក្តីជំនឿរបស់យើង ដោយការប្រព្រឹត្ត យើងចាំបាច់ត្រូវជៀសវាងការគិតថា…
ចូរទម្លាក់សក់របស់អ្នកចុះ
មុនពេលដែលការសុគតនៅលើឈើឆ្កាង នៃព្រះយេស៊ូវ កាន់តែខិតចូលមកដល់ មានស្រ្តីម្នាក់ ឈ្មោះម៉ារា បានចាក់ប្រេងក្រអូបដ៏មានតម្លៃមួយដប ពីលើព្រះបាទទ្រង់។ បន្ទាប់មក នាងមានចិត្តក្លាហានកាន់តែខ្លាំង ដោយយកសក់របស់ខ្លួនជូតព្រះបាទទ្រង់ទៀត(យ៉ូហាន ១២:៣)។ ត្រង់ចំណុចនេះ នាងម៉ារាមិនគ្រាន់តែបានលះបង់របស់ដ៏មានតម្លៃ ដែលអាចជាការប្រាក់សន្សំប្រចាំជីវិតរបស់នាង ប៉ុណ្ណោះទេ តែនាងថែមទាំងបានលះបង់កេរ្តិ៍ឈ្មោះរបស់ខ្លួនទៀតផង។ នៅក្នុងវប្បធម៌មជ្ឈិមបូព៌ា នៅសតវត្សរ៍ទី១ ស្រ្តីដែលគួរឲ្យគោរព មិនដែលទម្លាក់សក់របស់ខ្លួន នៅក្នុងទីសាធារណៈឡើយ។ ប៉ុន្តែ ការថ្វាយបង្គំដ៏ពិតគឺមិនខ្វល់ថា អ្នកដទៃកំពុងគិតយ៉ាងណា ចំពោះយើងឡើយ(២សាំយ៉ូអែល ៦:២១-២២)។ ដើម្បីថ្វាយបង្គំព្រះយេស៊ូវ នាងម៉ារាបានស្ម័គ្រចិត្តឲ្យគេគិតថា នាងបានប្រព្រឹត្តមិនសមរម្យ ឬប្រហែលជាគិតថាខុសសីលធម៌។
ក្នុងចំណោមយើង ប្រហែលជាមានអ្នកខ្លះមានអារម្មណ៍ថា ខ្លួនត្រូវមានភាពល្អឥតខ្ចោះ ពេលទៅព្រះវិហារម្តងៗ ដើម្បីឲ្យគេគិតល្អពីខ្លួន។
តាមន័យធៀបខាងវិញ្ញាណ យើងខិតខំធ្វើឲ្យសក់គ្រប់សរសៃមានរបៀបរៀបរយ ប៉ុន្តែ ព្រះវិហារដែលរឹងមាំ គឺជាកន្លែងដែលយើងអាចទម្លាក់សក់ខាងវិញ្ញាណ គឺមិនមែនខំលាក់បាំងភាពមិនគ្រប់លក្ខណ៍របស់យើង ដោយខំសម្តែងឲ្យគេយល់ថា យើងជាមនុស្សល្អឥតខ្ចោះឡើយ។ ព្រះវិហារគួរតែជាកន្លែង ដែលយើងអាចបង្ហាញភាពកម្សោយរបស់យើង ដើម្បីរកឃើញភាពខ្លាំង ជាជាងខំបិតបាំងកំហុសរបស់ខ្លួន ដើម្បីឲ្យគេយល់ថា ខ្លួនជាមនុស្សខ្លាំងនោះឡើយ។
ការថ្វាយបង្គំមិនរាប់បញ្ចូល ការបង្ហាញអាកប្បកិរិយ៉ា ដើម្បីធ្វើឲ្យអ្នកដទៃគិតថា ខ្លួនគ្មានបញ្ហាអ្វីនោះឡើយ តែការថ្វាយបង្គំ គឺជាការធ្វើឲ្យអ្វីៗមានភាពត្រឹមត្រូវឡើងវិញ គឺត្រឹមត្រូវចំពោះព្រះ និងត្រឹមត្រូវចំពោះគ្នាទៅវិញទៅមក។ ពេលការទម្លាក់សក់ គឺជាការដែលយើងខ្លាចបំផុត…
ការអញ្ជើញ ឲ្យសួរសំណួរ
ពេលខ្ញុំបង្រៀន ជួនកាល ខ្ញុំបានប្រើពាក្យស្លោក “ចូរចោទសួរ អ្នកមានចំណេះ” ដើម្បីធ្វើឲ្យសិស្សរបស់ខ្ញុំ មានការផ្តោតអារម្មណ៍ទៅលើការសិក្សា។ ខ្ញុំមិនមែនកំពុងតែអញ្ជើញពួកគេ ឲ្យសួរផ្ចាញ់ផ្ចាលខ្ញុំឡើយ តែខ្ញុំកំពុងលើកទឹកចិត្តពួកគេឲ្យចោទសួរខ្ញុំ។ អ្នកជំនាញផ្នែកអប់រំមួយចំនួនបាននិយាយថា រវាងការឆ្លើយសំណួររបស់សិស្ស និងការបង្រៀនមេរៀនដល់សិស្ស សិស្សអាចរៀនសូត្របានច្រើនជាង ពេលគ្រូឆ្លើយសំណួររបស់ពួកគេ។
តាមធម្មតា យើងរាល់គ្នាឲ្យតម្លៃទៅលើអ្វីដែលយើងចង់ដឹង ខ្លាំងជាងទៅលើអ្វីដែលនរណាម្នាក់ចង់ប្រាប់យើង។ ជាការពិតណាស់ ការបង្រៀនទាំងពីរប្រភេទនេះ គឺសុទ្ធតែជាអ្វីដែលគេគួរធ្វើ ប៉ុន្តែ ការលើកទឹកចិត្តឲ្យសួរសំណួរ គឺស្ថិតនៅក្នុងចំណោមការបង្រៀនដំបូងបំផុត ដែលមានក្នុងព្រះគម្ពីរ។ សូម្បីតែនៅមុនពេល ដែលពួកអ៊ីស្រា-អែលភាសខ្លួនចេញពីនគរអេស៊ីព្ទ ព្រះអម្ចាស់បានបង្គាប់លោកម៉ូសេ ឲ្យចាប់ផ្តើមប្រារព្ធពិធីបុណ្យមួយ ដែលនឹងនាំឲ្យគេមានសំណួរ។ ការប្រារព្ធពិធីបុណ្យរំលង ត្រូវបានធ្វើឡើង ក្នុងគោលបំណងពីរយ៉ាងគឺ : ដើម្បីរំឭកពួកកូនចៅអ៊ីស្រាអែលដែលពេញវ័យ ឲ្យនឹកចាំពីការប្រោសលោះនៃព្រះអម្ចាស់ ហើយដើម្បីឲ្យកូនចៅជំនាន់ក្រោយចោទសួរ អំពីពិធីបុណ្យមួយនេះ(និក្ខមនំ ១២:២៦)។
សំណួរដែលផ្តើមដោយពាក្យ “ហេតុអ្វី” អាចជាសំណួរដ៏គួរឲ្យធុញទ្រាន់ ប៉ុន្តែ វាក៏អាច នាំឲ្យយើងមានឱកាសដ៏អស្ចារ្យ ដើម្បីប្រាប់គេ អំពីមូលហេតុដែលយើងជឿព្រះ(១ពេត្រុស ៣:១៥)។ យើងមិនត្រូវធុញទ្រាន់នឹងសំណួររបស់អ្នកដទៃឡើយ ផ្ទុយទៅវិញ យើងអាចអគុណព្រះ ពេលដឹងថា ពួកគេកំពុងបើកចិត្ត និងគំនិត ដើម្បីរៀនសូត្រ។
សំណួរនាំឲ្យយើងមានឱកាស ឆ្លើយដោយសេចក្តីស្រឡាញ់ និងប្រុងប្រយ័ត្ន ដោយដឹងថា ពាក្យដែលយើងនិយាយ…
ការប្រគុំបទចម្រៀង
នៅពេលល្ងាចដ៏រីករាយ ក្នុងរដូវក្តៅ មានមនុស្សមួយហ្វូងធំបានមកជួបជុំគ្នា នៅក្នុងទីលានដ៏ស្រស់ស្អាតមួយ ដើម្បីទស្សនាការប្រគុំតន្រ្តី ដែលត្រូវបានរៀបចំឡើង ដោយមិត្តភ័ក្ររបស់ខ្ញុំម្នាក់ ដែលរៀននៅមហាវិទ្យា-ល័យជាមួយគ្នា។ ថ្ងៃនោះជាថ្ងៃខួបកំណើតរបស់គាត់ ដូចនេះពិធីករក៏និយាយពន្លយពាក្យថា យើងនឹងនាំគ្នាច្រៀងបទ “រីករាយថ្ងៃកំណើត” សម្រាប់គាត់។ ពួកគេក៏ចាប់ផ្តើមច្រៀងម្នាក់ម្តងៗ ដោយឃី និងចង្វាក់ផ្សេងគ្នា បណ្តាលឲ្យមានភាពមិនសូវស៊ីសង្វាក់គ្នា។ ការច្រៀងនោះមិនពិរោះសោះ។ យើងពិតជាសោកស្តាយណាស់ ចំពោះសម្លេងច្រៀងរបស់ពួកគេ ។ ពេលដែលមិត្តភ័ក្ររបស់ខ្ញុំឡើងទៅលើវេទិការ គាត់ក៏ផ្តល់ឱកាសឲ្យយើងម្តងទៀត។ គាត់មិនបានចាប់ផ្តើមដោយបញ្ចេញសូរទេ តែគាត់បានធ្វើដៃចុះក្រោមជាសញ្ញាឲ្យទម្លាក់សម្លេង ដូចនេះ យ៉ាងហោចណាស់ ហើយក៏បានច្រៀងព្រមគ្នា។ នៅចុងបញ្ចប់នៃបទចម្រៀង ភាគច្រើននៃពួកគេបានច្រៀងដោយឃី ស្ទើរតែដូចៗគ្នា។
ពួកគេគួរតែបន្លឺសម្លេងចេញជាបទចម្រៀង គឺមិនគួរបង្កើតជាសម្លេងរំខានដូចនេះទេ ហើយការនេះ ក៏បានធ្វើឲ្យខ្ញុំនឹកឃើញ បញ្ហាមួយ ដែលពួកជំនុំនៅសតវត្សរ៍ទី១បានជួបប្រទះ។ ពួកគេមានការមិនចុះសម្រុងគ្នា អំពីអ្នកដឹកនាំរបស់ពួកគេ។ អ្នកខ្លះដើរតាមសាវ័កប៉ុល ហើយខ្លះទៀតបានដើរតាមលោកអ័ប៉ុឡូស(១កូរិនថូស ៣:៤)។ ការនេះបាននាំឲ្យមានការឈ្លោះ ប្រកែក និងបែកបាក់គ្នា(ខ.៣)។ ពួកគេមិនបានរួមគ្នាបង្កើតជាបទចម្រៀងទេ តែបែរជាបានធ្វើឲ្យមានសម្លេងរំខានទៅវិញ។ បើយើងធៀបការនេះ នឹងការច្រៀងព្រមគ្នាវិញ នោះការដែលមនុស្សមិនឯកភាពគ្នា អំពីអ្នកដឹកនាំ គឺមិនខុសពីការដែលពួកគេរាល់គ្នា“ច្រៀង”ព្រមៗគ្នា ដោយចង្វាក់ និងសូរដែលពួកគេពេញចិត្តរៀងៗខ្លួន។
ដើម្បីប្រគុំជាបទដ៏ពិរោះ ដែលនឹងទាក់ទាញអ្នកមិនជឿព្រះ ឲ្យជឿព្រះយេស៊ូវ អ្នកជឿព្រះទាំងអស់ ត្រូវតែដើរតាមអ្នកដឹកនាំតែមួយ ហើយអ្នកដឹកនាំនោះត្រូវតែជាព្រះគ្រីស្ទ។…